|
|
Diario AS បាននិយាយថា Atletico Madrid គ្រោងនឹងលក់ Rodrigo De Paul នៅរដូវក្តៅនេះ ដើម្បីជៀសវាងការបាត់បង់គាត់ដោយឥតគិតថ្លៃនៅរដូវក្តៅក្រោយ។
កិច្ចសន្យារបស់ De Paul ជាមួយ Atleti នឹងផុតកំណត់នៅឆ្នាំ 2026 ហើយហាក់ដូចជាមិនមានកិច្ចព្រមព្រៀងណាមួយទាក់ទងនឹងការបន្តវានោះទេ។ នោះមានន័យថាគាត់អាចចូលរួមជាមួយក្លឹបមួយផ្សេងទៀតដោយឥតគិតថ្លៃ ប្រសិនបើគាត់មិនត្រូវបានលក់នៅរដូវក្តៅនេះ។
ខ្សែបម្រើសញ្ជាតិអាហ្សង់ទីនរូបនេះ គឺជាអ្នកចាំទីសម្រាប់ក្រុមរបស់លោក Diego Simeone ចាប់តាំងពីចូលរួមជាមួយពួកគេពី Udinese ក្នុងតម្លៃ 35 លានអឺរ៉ូ។
កីឡាករវ័យ 31 ឆ្នាំរូបនេះលេងបាន 53 ប្រកួតអោយ Atleti ក្នុងរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន 3 គ្រាប់ បូកនឹង 10 Assists ។
Europa League Feyenoord VS Aston Villa Result ...
Europa League Lyon VS RB Salzburg Result ...
Europa League Basel VS Stuttgart Result ...
Fulham បានបញ្ជាក់ថា Rodrigo Muniz បានចុះកុងត្រាថ្មីជាមួយក្លឹប Premier League ។...
Nuno Mendes ត្រូវបានបោះឆ្នោតជ្រើសរើសជា Man of the Match បន្ទាប់ពីការបង្ហាញដ៏អស្ចារ្យរបស់គាត់ប្រឆាំងនឹងក្រុម Barcelona ក្នុងក្របខ័ណ្ឌ Champions League ។...